បើអ្នកកើតមកក្រវាមិនមែនជាកំហុសរបស់អ្នកទេ តែបើអ្នកស្លាប់ទៅវិញនៅតែក្រវាជាកំហុសរបស់អ្នក នេះប្រយោគលើកទឹកចិត្តរបស់មហាសេដ្ឋីដ៏ល្បីល្បាញគឺ លោក Bill Gates។មនុស្សភាគច្រើនតែងតែបំពាក់ទឹកចិត្តខ្លួនឯងតាមរយៈពាក្យមួយដែលគេនិយមប្រើ “ជាតិជាកូនអ្នក្រ មិនអាចទទួលជោគជ័យ ដូចកូនអ្នកមានបានទេ !!ដូច្នេះឈប់គិតបែបនេះទៅធម្មជាតិ របស់មនុស្សមិនមាននរណាមួយកើតមកជាប់តាមជាមួយនឹងទ្រព្យសម្បត្តិនោះទេ ។

ចង់ដឹងទេ តើហេតុអ្វីបានជាយើងក្រលំបាក៖

១៖មិនខំប្រឹងរកទ្រព្យ៖នេះជាពាក្យពិត ក្រហេតុពីខ្ជិលមិនខំតខំប្រឹងប្រែងរកទ្រព្យសម្បត្តិ ព្រោះថាមិនមានសេដ្ឋីណាម្នាក់ក្នុងលោកនេះ ដេកនៅស្ងៀមទ្រព្យហូរចូលក្នុងផ្ទះដោយឯកឯងនោះទេ។

២ ការមិនមានចំណេះដឹង៖ បុគ្គលដែលមានបញ្ញា តែងតែដឹងថា ប្រសិនបើគេមិនមានចំណេះដឹង និងមិនខំរៀន នោះមិនអាចស្វែងរកការងារល្អ កាលបើគ្មានចំណេះដឹងហើយ ការប្រកបកិច្ចការរកស៊ីអ្វីក៏ពុំបានទៅមុខ ដូចការរំពឹងទុកនោះដែរ។

៣ ការចាយវាយខ្ជះខ្ជាយ ៖ ការខ្ជះខ្ជាយទ្រព្យសម្បត្តិ ដែលខំរកមកដោយលំបាកនោះគឺជាមូលហេតុដែលអ្នកមិនអាចឈានទៅរកភាពមានបាន ។ប្រឹងរកទាំងយប់ទាំងថ្ងៃដោយលំបាក បែរជាយកមកចាយវាយមិនចេះគិតទៅវិញ។

៤ សេពគប់មិត្តដែលនាំឱ្យវិនាស៖ត្រង់ចំណុចនេះ ប្រសិនបើយើងសេពគប់មិត្តដែលនាំឱ្យចម្រើននោះបា្រកដណាស់ មិត្តនោះនឹងនាំឱ្យយើងជួបតែរឿងល្អៗ ណែនាំ ផ្តល់ប្រឹក្សា លើកទឹកចិត្តជំរុញឱ្យក្លាយទៅជាមនុស្សជោគ តែមិត្តមួយចំនួនគឺតែងនាំឱ្យយើងប្រព្រឹត្តអំពើរពាលាអាវាសែ ផឹកស៊ី ជក់គ្រឿងញៀន ដែលជាហេតុខាតបង់ទ្រព្យសម្បត្តិ។

កុំដោយសារតែកើតមកក្រ ធ្វើឱ្យយើងបោះបង់ការតស៊ូព្យាយាម ត្រូវរៀនជម្នះឧបសគ្គ ហើយអ្វីដែលសំខាន់ជាងនេះ ទៅទៀតនោះគឺ គឺត្រូវបោះជំហានដោយភាពមោះមុតនឹងស្វាហាប់ជានិច្ច៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ